អេសាយ 51:14-20 Khmer Standard Version (KHSV)

14. បន្តិច​ទៀត អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាពគេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេគេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។

15. យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើកព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោកយើង​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

16. យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើងយើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នកដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដីហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា“អ្នក​ជា​ប្រជា‌ជន​របស់​យើង”។

17. យេរូ‌សាឡឹម​អើយចូរ​ភ្ញាក់​រលឹក ចូរ​ក្រោក​ឡើង!អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំងរបស់​ព្រះ‌អម្ចាស់អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះរហូត​ដល់​តំណក់​ចុង​ក្រោយគឺ​រហូត​ដល់​បាត់​ស្មារតី!

18. ក្នុង​ចំណោម​កូន​ចៅ​ដែល​កើត​ចេញ​ពី​អ្នក​មកគ្មាន​នរណា​ម្នាក់​ដឹក​នាំ​អ្នក​សោះក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹមគ្មាន​នរណា​ម្នាក់​ជួយ​ឧបត្ថម្ភ​អ្នក​វិញ​ទេ។

19. ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មានចំពោះ​អ្នក​ផ្ទួនៗ​គ្នាគឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទីទុរ្ភិក្ស និង​សង្គ្រាមតែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នកគ្មាន​នរណា​សម្រាល​ទុក្ខ​អ្នក​សោះ។

20. កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវពួក​គេ​កំរើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ពួក​គេព្រះ​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។

អេសាយ 51