1. អស់អ្នកដែលខិតខំស្វែងរកសេចក្ដីសុចរិតអស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយចូរស្ដាប់យើង! ចូររំពឹងគិតថាតើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នាព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
2. “ចូររំពឹងគិតពីអប្រាហាំជាបុព្វបុរសរបស់អ្នករាល់គ្នានិងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ពេលយើងហៅអប្រាហាំមកគាត់នៅម្នាក់ឯង គ្មានកូនទេ។យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅកើនចំនួនឡើងជាច្រើន”។
3. មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខប្រជាជននៅក្រុងស៊ីយ៉ូនព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះបានដូចជាសួនអេដែន។ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូននឹងមានឮសូរសម្រែកសប្បាយរីករាយព្រមទាំងមានបទចម្រៀងអរព្រះគុណនិងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
4. ប្រជាជនរបស់យើងអើយចូរត្រងត្រាប់ស្ដាប់យើង!ប្រជាជាតិរបស់យើងអើយចូរផ្ទៀងត្រចៀកស្ដាប់យើង!ដ្បិតយើងនឹងបង្កើតក្រឹត្យវិន័យយើងនឹងឲ្យការវិនិច្ឆ័យហូរចេញមកជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។
5. សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរយើងនឹងគ្រប់គ្រងលើប្រជាជននានាដោយបារមីរបស់យើងមនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើងពួកគេនឹងទុកចិត្តលើបារមីរបស់យើង។