7. ព្រះជាអម្ចាស់យាងមកជួយខ្ញុំហេតុនេះហើយបានជាខ្ញុំមិនបាក់មុខខ្ញុំរក្សាទឹកមុខរឹងប៉ឹងព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
8. ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំទ្រង់គង់នៅក្បែរខ្ញុំតើនរណាចង់ប្ដឹងខ្ញុំ?សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា!តើនរណាចង់ចោទប្រកាន់ខ្ញុំសុំអញ្ជើញមកជួបខ្ញុំចុះ!
9. មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំតើនរណាអាចផ្ដន្ទាទោសខ្ញុំ?ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោចដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
10. ក្នុងចំណោមអ្នករាល់គ្នាបើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គបើអ្នកណាដើរក្នុងភាពងងឹតហើយមិនឃើញពន្លឺទេអ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់និងផ្ញើជីវិតលើព្រះអង្គចុះ!
11. រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើងហើយដុតព្រួញភ្លើងអ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅព្រួញភ្លើងដែលអ្នករាល់គ្នាដុតក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។យើងដាក់ទោសអ្នករាល់គ្នាដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់យ៉ាងសែនវេទនា។