អេសាយ 50:4-9 Khmer Standard Version (KHSV)

4. ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយពាក្យ​សម្ដី​ជា​សិស្សដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្តមនុស្ស​ដែល​អស់​សង្ឃឹម។រៀង​រាល់​ព្រឹក ព្រះ‌អង្គ​រំឭក​ដាស់‌តឿន​ខ្ញុំហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។

5. ព្រះ‌ជា‌អម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំងឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។

6. ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់បោច​ពុក​ចង្កា​របស់​ខ្ញុំពេល​គេ​ប្រមាថ​មើល‌ងាយនិង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។

7. ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹងព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។

8. ព្រះ‌អង្គ​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំតើ​នរណា​ចង់​ប្ដឹង​ខ្ញុំ?សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា!តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំសុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ!

9. មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំតើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ?ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោចដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

អេសាយ 50