1. ព្រះអម្ចាស់មានព្រះបន្ទូលថា:លិខិតបញ្ជាក់ថាយើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា?តើយើងលក់អ្នករាល់គ្នាដើម្បីសងបំណុលនរណា?យើងបានលក់អ្នករាល់គ្នាព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្តយើងបានលែងលះម្ដាយអ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាបះបោរ!
2. ពេលយើងមក ហេតុអ្វីបានជាមិនឃើញមាននរណាម្នាក់ដូច្នេះ?យើងបានស្រែកហៅហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ?តើដៃរបស់យើងខ្លីពេករំដោះអ្នករាល់គ្នាពុំកើតឬ?តើយើងគ្មានកម្លាំងល្មមនឹងដោះលែងអ្នករាល់គ្នាឬ?ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួតទន្លេក្លាយទៅជាវាលរហោស្ថានធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
3. យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹតព្រមទាំងធ្វើឲ្យវាអាប់អួដូចកាន់ទុក្ខទៀតផង។
4. ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយពាក្យសម្ដីជាសិស្សដើម្បីឲ្យខ្ញុំលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំហើយអប់រំខ្ញុំឲ្យចេះស្ដាប់ដូចសិស្សស្ដាប់ពាក្យគ្រូ។
5. ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំងឬដកខ្លួនថយក្រោយឡើយ។
6. ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់បោចពុកចង្ការបស់ខ្ញុំពេលគេប្រមាថមើលងាយនិងស្ដោះទឹកមាត់ដាក់ខ្ញុំខ្ញុំមិនបានគេចមុខចេញឡើយ។
7. ព្រះជាអម្ចាស់យាងមកជួយខ្ញុំហេតុនេះហើយបានជាខ្ញុំមិនបាក់មុខខ្ញុំរក្សាទឹកមុខរឹងប៉ឹងព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
8. ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំទ្រង់គង់នៅក្បែរខ្ញុំតើនរណាចង់ប្ដឹងខ្ញុំ?សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា!តើនរណាចង់ចោទប្រកាន់ខ្ញុំសុំអញ្ជើញមកជួបខ្ញុំចុះ!