អេសាយ 50:1-4 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:លិខិត​បញ្ជាក់​ថាយើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?តើ​យើង​លក់​អ្នក​រាល់​គ្នាដើម្បី​សង​បំណុល​នរណា?យើង​បាន​លក់​អ្នក​រាល់​គ្នាព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តយើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នាព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!

2. ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញមាន​នរណា​ម្នាក់​ដូច្នេះ?យើង​បាន​ស្រែក​ហៅហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ?តើ​ដៃ​របស់​យើង​ខ្លី​ពេករំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ?តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែងអ្នក​រាល់​គ្នា​ឬ?ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួតទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។

3. យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹតព្រម​ទាំង​ធ្វើ​ឲ្យ​វា​អាប់‌អួដូច​កាន់​ទុក្ខ​ទៀត​ផង។

4. ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយពាក្យ​សម្ដី​ជា​សិស្សដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្តមនុស្ស​ដែល​អស់​សង្ឃឹម។រៀង​រាល់​ព្រឹក ព្រះ‌អង្គ​រំឭក​ដាស់‌តឿន​ខ្ញុំហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។

អេសាយ 50