អេសាយ 49:9-16 Khmer Standard Version (KHSV)

9. ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!”រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា“ចូរ​បង្ហាញ​ខ្លួន​មក!”ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្តដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវនិង​ស្វែង​រក​អាហារ តាម​វាល​ស្មៅនៅ​លើ​កំពូល​ភ្នំ។

10. ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេដ្បិត​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេព្រះ‌អង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។

11. យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​ឲ្យ​ទៅ​ជា​ផ្លូវហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ពស់​ឡើងសម្រាប់​ប្រជា‌ជន​របស់​យើង។

12. មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិចអ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។

13. ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ!ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ!ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ!ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះ‌អង្គដែល​រង​ទុក្ខ​វេទនា។

14. ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះ‌អម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោលព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។

15. តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួនដែល​នៅ​បៅ​បាន​ឬ?តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែលកើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ?ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះចំណែក​ឯ​យើង​វិញយើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!

16. យើង​បាន​ចារ​ឈ្មោះ​អ្នកនៅ​លើ​បាត​ដៃ​របស់​យើងហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែងរបស់​អ្នក​ជា‌និច្ច។

អេសាយ 49