22. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានាយើងលើកទង់របស់យើងឡើងឲ្យប្រជាជនទាំងឡាយឃើញគេនឹងបីកូនប្រុសៗរបស់អ្នកហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មានាំត្រឡប់មកវិញ។
23. គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេចហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រីស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នកអោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់អស់អ្នកដែលផ្ញើជីវិតលើយើងនឹងមិនខកចិត្តឡើយ។
24. អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកហើយតើនរណាអាចដណ្ដើមយកមកវិញបាន?រីឯអ្នកដែលជនកំណាចចាប់យកទៅហើយតើនរណាអាចរំដោះបាន?
25. ព្រះអម្ចាស់មានព្រះបន្ទូលថា:ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកទៅមុខជាត្រូវដណ្ដើមយកមកវិញបានរីឯមនុស្សដែលជនកំណាចចាប់យកទៅក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នកហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។