2. ព្រះអង្គបានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។ព្រះអង្គធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួចហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
3. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:អ៊ីស្រាអែលអើយ អ្នកជាអ្នកបម្រើរបស់យើងយើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើងតាមរយៈអ្នក។
4. រីឯខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំខំប្រឹងធ្វើការតែបែរជាឥតអំពើខ្ញុំខាតកម្លាំងជាអសារបង់ហើយគ្មានបានការអ្វីឡើយ។ប៉ុន្តែ តាមពិត ព្រះអម្ចាស់នៅតែរកយុត្តិធម៌ឲ្យខ្ញុំព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
5. ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំព្រះអង្គបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយឲ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គដើម្បីណែនាំកូនចៅលោកយ៉ាកុបឲ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូលប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។ហេតុនេះហើយបានជាព្រះអម្ចាស់ចាត់ទុកខ្ញុំថាជាមនុស្សថ្លៃថ្នូរហើយព្រះនៃខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។
6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:អ្នកមិនគ្រាន់តែជាអ្នកបម្រើដែលណែនាំកុលសម្ព័ន្ធនៃកូនចៅរបស់លោកយ៉ាកុបឲ្យងើបឡើងនិងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ឲ្យវិលមកវិញប៉ុណ្ណោះទេគឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយហើយនាំការសង្គ្រោះរបស់យើងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
7. ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនិងជាព្រះដែលលោះជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកកាន់អ្នកដែលគេមើលងាយនិងអ្នកដែលមនុស្សម្នាស្អប់ខ្ពើមព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា:ពេលស្ដេចទាំងឡាយឃើញអ្នកគេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរពពេលពួកមេដឹកនាំឃើញអ្នកគេនឹងនាំគ្នាក្រាបថ្វាយបង្គំគេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលបានជ្រើសរើសអ្នក។
8. ព្រះអម្ចាស់មានព្រះបន្ទូលថា:នៅគ្រាដែលយើងគាប់ចិត្តយើងបានឆ្លើយតបមកអ្នកដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះយើងក៏បានជួយអ្នក។យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។យើងនឹងស្ដារស្រុកទេសឡើងវិញយើងចែកដីដែលគេបានបោះបង់ចោលឲ្យប្រជាជន