12. មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិចអ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
13. ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ!ផែនដីអើយ ចូរត្រេកអរសប្បាយ!ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ!ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គដែលរងទុក្ខវេទនា។
14. ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោលព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
15. តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួនដែលនៅបៅបានឬ?តើម្ដាយលែងអាណិតមេត្តាកូនដែលកើតចេញពីផ្ទៃរបស់ខ្លួនបានឬ?ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះចំណែកឯយើងវិញយើងមិនអាចភ្លេចអ្នកបានឡើយ!
16. យើងបានចារឈ្មោះអ្នកនៅលើបាតដៃរបស់យើងហើយយើងតែងតែនឹកគិតដល់កំពែងរបស់អ្នកជានិច្ច។
17. ប្រជាជនដែលនឹងសង់អ្នកឡើងវិញកំពុងតែរូតរះធ្វើដំណើរមករីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នកនឹងចាកចេញឆ្ងាយពីអ្នក។
18. ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅកូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយគេនាំគ្នាមករកអ្នក។យើងសន្យាថាពិតជាកើតមានដូច្នោះមែន!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការសម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួននៅពេលរៀបមង្គលការ។
19. ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំហើយមានតែគំនរបាក់បែកនេះមុខជាមានប្រជាជនមករស់នៅកកកុញឥតសល់កន្លែងទំនេរឡើយរីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុននឹងចាកចេញឆ្ងាយពីទីនេះ។
20. អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយតែឥឡូវនេះ អ្នកបែរជាឮកូនៗនិយាយថា“ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅទុកកន្លែងឲ្យខ្ញុំនៅផង!”។
21. ពេលនោះ អ្នកនឹងរិះគិតថាតើនរណាបានបង្កើតកូនចៅឲ្យខ្ញុំដ្បិតពីមុន ខ្ញុំបាត់បង់កូនអស់ហើយខ្ញុំពុំអាចបង្កើតកូនបានទៀតឡើយ។ខ្ញុំត្រូវគេជន្លៀសឲ្យទៅនៅដាច់ឡែកដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ?ខ្ញុំនៅឯកោតែម្នាក់ឯងចុះអ្នកទាំងនេះមកពីណា?
22. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានាយើងលើកទង់របស់យើងឡើងឲ្យប្រជាជនទាំងឡាយឃើញគេនឹងបីកូនប្រុសៗរបស់អ្នកហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មានាំត្រឡប់មកវិញ។
23. គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេចហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រីស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នកអោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់អស់អ្នកដែលផ្ញើជីវិតលើយើងនឹងមិនខកចិត្តឡើយ។
24. អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកហើយតើនរណាអាចដណ្ដើមយកមកវិញបាន?រីឯអ្នកដែលជនកំណាចចាប់យកទៅហើយតើនរណាអាចរំដោះបាន?
25. ព្រះអម្ចាស់មានព្រះបន្ទូលថា:ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញរឹបអូសយកទៅមុខជាត្រូវដណ្ដើមយកមកវិញបានរីឯមនុស្សដែលជនកំណាចចាប់យកទៅក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នកហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
26. យើងនឹងឲ្យពួកសង្កត់សង្កិនអ្នកស៊ីសាច់ខ្លួនឯងហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួនដូចផឹកស្រាថ្មី។ពេលនោះ សត្វលោកទាំងអស់នឹងដឹងថាយើងនេះហើយជាព្រះអម្ចាស់ដែលសង្គ្រោះ និងលោះអ្នកយើងជាព្រះរបស់យ៉ាកុបជាព្រះប្រកបដោយឫទ្ធានុភាព។