11. យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើងសម្រាប់ប្រជាជនរបស់យើង។
12. មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិចអ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
13. ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ!ផែនដីអើយ ចូរត្រេកអរសប្បាយ!ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ!ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គដែលរងទុក្ខវេទនា។
14. ក្រុងស៊ីយ៉ូនតែងពោលថា ព្រះអម្ចាស់បានបោះបង់ខ្ញុំចោលព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
15. តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួនដែលនៅបៅបានឬ?តើម្ដាយលែងអាណិតមេត្តាកូនដែលកើតចេញពីផ្ទៃរបស់ខ្លួនបានឬ?ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះចំណែកឯយើងវិញយើងមិនអាចភ្លេចអ្នកបានឡើយ!
16. យើងបានចារឈ្មោះអ្នកនៅលើបាតដៃរបស់យើងហើយយើងតែងតែនឹកគិតដល់កំពែងរបស់អ្នកជានិច្ច។
17. ប្រជាជនដែលនឹងសង់អ្នកឡើងវិញកំពុងតែរូតរះធ្វើដំណើរមករីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នកនឹងចាកចេញឆ្ងាយពីអ្នក។
18. ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅកូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយគេនាំគ្នាមករកអ្នក។យើងសន្យាថាពិតជាកើតមានដូច្នោះមែន!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការសម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួននៅពេលរៀបមង្គលការ។
19. ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំហើយមានតែគំនរបាក់បែកនេះមុខជាមានប្រជាជនមករស់នៅកកកុញឥតសល់កន្លែងទំនេរឡើយរីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុននឹងចាកចេញឆ្ងាយពីទីនេះ។
20. អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយតែឥឡូវនេះ អ្នកបែរជាឮកូនៗនិយាយថា“ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅទុកកន្លែងឲ្យខ្ញុំនៅផង!”។