អេសាយ 49:1-6 Khmer Standard Version (KHSV)

1. ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ!ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ!ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយព្រះ‌អង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំតាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។

2. ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវព្រះ‌អង្គ​លាត​ព្រះ‌ហស្ដ​ការពារ​ខ្ញុំ។ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួចហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ។

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:អ៊ីស្រា‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើងយើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើងតាម​រយៈ​អ្នក។

4. រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការតែ​បែរ​ជា​ឥត​អំពើខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។

5. ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំព្រះ‌អង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដើម្បី​ណែ‌នាំ​កូន​ចៅ​លោក​យ៉ាកុបឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ និង​ប្រមូលប្រជា‌ជន​អ៊ីស្រា‌អែល​មក​នៅ​ជុំ‌វិញ​ព្រះ‌អង្គ។ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ចាត់​ទុក​ខ្ញុំថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរហើយ​ព្រះ​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅរបស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើងនិង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេគឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​នាំ​ការ​សង្គ្រោះ​របស់​យើងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

អេសាយ 49