7. ព្រឹត្តិការណ៍នោះទើបនឹងកកើតតែមិនមែនកើតឡើងយូរមកហើយទេរហូតមកទល់ពេលនេះអ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយដូច្នេះ អ្នកពុំអាចពោលថា“ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
8. អ្នកមិនព្រមចង់ដឹង ចង់ឮហើយតាំងពីដើមមកអ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយយើងស្គាល់អ្នកច្បាស់ណាស់ថាអ្នកជាមនុស្សដែលមិនអាចទុកចិត្តបានគេហៅអ្នកថាជាមេបះបោរតាំងពីក្នុងផ្ទៃម្ដាយមក។
9. ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់យើងបានទប់កំហឹងដោយយល់ដល់កិត្តិនាមរបស់យើងយើងបានទុកជីវិតឲ្យអ្នកយើងមិនបំផ្លាញអ្នកឡើយ។
10. យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នកដូចគេបន្សុទ្ធប្រាក់នោះទេគឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
11. យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើងហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀតទទួលសិរីរុងរឿងរបស់យើងដែរ។
12. កូនចៅយ៉ាកុប ពូជពង្សអ៊ីស្រាអែលដែលយើងត្រាស់ហៅអើយចូរនាំគ្នាស្ដាប់ពាក្យយើង!គឺយើងនេះហើយដែលនៅមុនគេនិងនៅក្រោយគេបំផុត។
13. យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់យើងបានលាតសន្ធឹងផ្ទៃមេឃដោយឫទ្ធិបារមីរបស់យើងយើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
14. ប្រជាជនទាំងមូលអើយចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ!មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូនព្រមទាំងដាក់ទោសជនជាតិខាល់ដេស្របតាមបំណងរបស់យើង។ក្នុងចំណោមព្រះឯទៀតៗតើព្រះណាបានប្រាប់ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
15. គឺយើងហើយដែលបានប្រាប់យើងក៏បានហៅអ្នកនោះថែមទៀត!យើងនាំគាត់មកហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
16. ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ!តាំងពីដើមដំបូងរៀងមកយើងមិនដែលនិយាយលាក់លៀមទេ។ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើងយើងក៏ស្ថិតនៅទីនោះដែរ។- ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឲ្យគង់ជាមួយខ្ញុំដែរ។
17. ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានលោះអ្នកមានព្រះបន្ទូលថា:យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមានប្រយោជន៍ដល់អ្នកយើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ាដែលអ្នកកំពុងតែដើរ។
18. ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាមបទបញ្ជាដែលយើងបង្គាប់នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នកដូចទឹកទន្លេ។ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នកដូចរលកសមុទ្រ។
19. ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើងដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរនៅមុខយើងរហូត ឥតសាបសូន្យឡើយ។
20. ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូនចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដីឲ្យមនុស្សម្នាដឹងឮថា ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុបជាអ្នកបម្រើរបស់ព្រះអង្គមកវិញហើយ!។
21. ព្រះអង្គដឹកនាំពួកគេនៅតាមវាលហួតហែងតែពួកគេមិនស្រេកទឹកទេ។ព្រះអង្គធ្វើឲ្យមានទឹកផុសចេញពីថ្មដាសម្រាប់ពួកគេព្រះអង្គវាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
22. ព្រះអម្ចាស់មានព្រះបន្ទូលថាមនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។