អេសាយ 48:6-16 Khmer Standard Version (KHSV)

6. អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុនហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែនតើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ?តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹងអំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀតដែល​យើង​បាន​គ្រោង​ទុកតែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។

7. ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើតតែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេរហូត​មក​ទល់​ពេល​នេះអ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា“ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។

8. អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮហើយ​តាំង​ពី​ដើម​មកអ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយយើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថាអ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បានគេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរតាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។

9. ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់យើង​បាន​ទប់​កំហឹងដោយ​យល់​ដល់​កិត្តិនាម​របស់​យើងយើង​បាន​ទុក​ជីវិត​ឲ្យ​អ្នកយើង​មិន​បំផ្លាញ​អ្នក​ឡើយ។

10. យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នកដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេគឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។

11. យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើងហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀតទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។

12. កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែលដែល​យើង​ត្រាស់​ហៅ​អើយចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង!គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេនិង​នៅ​ក្រោយ​គេ​បំផុត។

13. យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ឫទ្ធិ‌បារមី​របស់​យើងយើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។

14. ប្រជា‌ជន​ទាំង​មូល​អើយចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ!មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូនព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេស្រប​តាម​បំណង​របស់​យើង។ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗតើ​ព្រះ​ណា​បាន​ប្រាប់ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។

15. គឺ​យើង​ហើយ​ដែល​បាន​ប្រាប់យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត!យើង​នាំ​គាត់​មកហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។

16. ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ!តាំង​ពី​ដើម​ដំបូង​រៀង​មកយើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើងយើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។- ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។

អេសាយ 48