3. យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីព្រឹត្តិការណ៍ដើមដំបូងនោះតាំងពីយូរលង់ណាស់មកហើយយើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ឲ្យអ្នករាល់គ្នាដឹងឮយើងក៏បានធ្វើឲ្យការទាំងនោះសម្រេចចេញជារូបរាងឡើងមួយរំពេចដែរ។
4. យើងដឹងថា អ្នកជាមនុស្សរឹងរូសចិត្តរបស់អ្នករឹងដូចដែកថែបហើយក្បាលអ្នករឹងដូចដែក
5. យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរយើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់ដើម្បីកុំឲ្យអ្នកពោលថា“គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះគឺរូបព្រះ ឬរូបដែលខ្ញុំសិតបានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
6. អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុនហើយក៏ឃើញថាកើតមានដូច្នោះមែនតើអ្នកមិនទទួលស្គាល់ទេឬ?តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹងអំពីព្រឹត្តិការណ៍ថ្មីៗទៀតដែលយើងបានគ្រោងទុកតែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
7. ព្រឹត្តិការណ៍នោះទើបនឹងកកើតតែមិនមែនកើតឡើងយូរមកហើយទេរហូតមកទល់ពេលនេះអ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយដូច្នេះ អ្នកពុំអាចពោលថា“ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
8. អ្នកមិនព្រមចង់ដឹង ចង់ឮហើយតាំងពីដើមមកអ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយយើងស្គាល់អ្នកច្បាស់ណាស់ថាអ្នកជាមនុស្សដែលមិនអាចទុកចិត្តបានគេហៅអ្នកថាជាមេបះបោរតាំងពីក្នុងផ្ទៃម្ដាយមក។
9. ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់យើងបានទប់កំហឹងដោយយល់ដល់កិត្តិនាមរបស់យើងយើងបានទុកជីវិតឲ្យអ្នកយើងមិនបំផ្លាញអ្នកឡើយ។