17. ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលបានលោះអ្នកមានព្រះបន្ទូលថា:យើងនេះហើយជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមានប្រយោជន៍ដល់អ្នកយើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ាដែលអ្នកកំពុងតែដើរ។
18. ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាមបទបញ្ជាដែលយើងបង្គាប់នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នកដូចទឹកទន្លេ។ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នកដូចរលកសមុទ្រ។
19. ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើងដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរនៅមុខយើងរហូត ឥតសាបសូន្យឡើយ។
20. ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូនចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដីឲ្យមនុស្សម្នាដឹងឮថា ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុបជាអ្នកបម្រើរបស់ព្រះអង្គមកវិញហើយ!។
21. ព្រះអង្គដឹកនាំពួកគេនៅតាមវាលហួតហែងតែពួកគេមិនស្រេកទឹកទេ។ព្រះអង្គធ្វើឲ្យមានទឹកផុសចេញពីថ្មដាសម្រាប់ពួកគេព្រះអង្គវាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
22. ព្រះអម្ចាស់មានព្រះបន្ទូលថាមនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។