8. ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយគិតតែពីអួតក្អេងក្អាងអើយអ្នកតែងគិតថា“គ្មាននរណាផ្ទឹមស្មើនឹងអញទេអញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយអញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់!
9. ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នកយ៉ាងទាន់ហន់គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ទុក្ខវេទនានេះនឹងកើតមានដល់អ្នកគេចមិនផុតឡើយទោះបីអ្នកមានមន្តអាគម ឬមានគាថាការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
10. អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួនហើយអ្នកតែងតែពោលថា“គ្មាននរណាមើលអញឃើញទេ!”ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យអ្នកបែរទៅជាវង្វេងអ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។
11. ទុក្ខវេទនានឹងកើតមានដល់អ្នកអ្នករកច្រកចេញពុំរួចឡើយមហន្តរាយនឹងធ្លាក់មកលើអ្នកហើយអ្នកការពារខ្លួនពុំបានឡើយការវិនាសដែលអ្នកនឹកស្មានមិនដល់នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។
12. ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំរៀនតាំងពីក្មេងនោះ បន្តទៀតទៅ!ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍ប្រហែលជាអ្នកអាចដេញចង្រៃឧបទ្រពបាន!
13. ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដីក៏អ្នកនៅតែឥតបានការដែរអ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយហើយទស្សន៍ទាយរៀងរាល់ខែអំពីហេតុការណ៍ដែលត្រូវកើតមាន។ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
14. ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើងដែលត្រូវភ្លើងឆាបឆេះគេមិនអាចដកខ្លួនឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយដ្បិតភ្លើងនោះមិនមែនជាភ្លើងសម្រាប់ចំអិនអាហារឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។
15. ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរកឲ្យជួយមើល តាំងពីក្មេងរៀងមកនោះនឹងត្រូវវេទនាបែបនេះឯងគឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួនគ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។