1. ក្រុងបាប៊ីឡូនអើយអ្នករលំហើយចូរអង្គុយនៅក្នុងធូលីដីទៅ!ក្រុងរបស់ជនជាតិខាល់ដេអើយចូរអង្គុយផ្ទាល់នឹងដីនេះទៅអ្នកគ្មានបល្ល័ង្កទៀតទេ។គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីតឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។
2. ចូរយកត្បាល់ពីរមកកិនម្សៅចូរយកស្បៃចេញពីមុខចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ!
3. មនុស្សម្នានឹងឃើញកេរខ្មាសរបស់អ្នកគេនឹងឃើញភាពអាម៉ាស់របស់អ្នកយើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នកឥតមាននរណាឃាត់យើងបានឡើយ។
4. ព្រះដែលលោះយើងមានព្រះនាមថា«ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល»