អេសាយ 46:8-13 Khmer Standard Version (KHSV)

8. អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយចូរ​នឹក​ចាំ​អំពី​ការ​នេះចូរ​ភ្ញាក់​រលឹក ហើយ​រិះគិត​ពិចារណា​ឡើង។

9. ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូងហើយ​ដឹង​ថា យើង​ជា​ព្រះ‌ជាម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ទេយើង​ជា​ព្រះ‌ជាម្ចាស់គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើនឹង​យើង​បាន​ឡើយ។

10. យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូងនូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយយើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយយើង​ពោល​ថា គម្រោង‌ការ​របស់​យើងមុខ​ជា​បាន​សម្រេច​មិន​ខានយើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។

11. យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើតគឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សម្រេច​តាមគម្រោង‌ការ​របស់​យើង។អ្វី​ដែល​យើង​និយាយយើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាងអ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។

12. មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពីសេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង!

13. យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មកសេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរយើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូនយើង​នឹង​នាំ​ស្រុក​អ៊ីស្រា‌អែលឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។

អេសាយ 46