អេសាយ 46:1-7 Khmer Standard Version (KHSV)

1. ព្រះ​បាល​បរា‌ជ័យ​ហើយព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។គេ​ដឹក​រូប​ព្រះ​ទាំង​នោះដោយ​ដាក់​នៅ​លើ​សត្វ​តិរច្ឆានធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​នឿយ‌ហត់ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។

2. ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។

3. អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែលដែល​នៅ​សេស‌សល់កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង!យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នាតាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយយើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នាតាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។

4. យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នារហូត​អស់​មួយ​ជីវិតយើង​មិន​ប្រែ‌ប្រួល​ឡើយ។យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នាដូច​យើង​បាន​ធ្វើ​រួច​មក​ហើយយើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។

5. តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង​ទៅ​ព្រះ​ណាអ្នក​រាល់​គ្នា​យក​ព្រះ​ណា​មក​ផ្ទឹម​ស្មើ​នឹង​យើង?តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ដូច​ព្រះ​ណា?

6. មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួនពួក​គេ​ថ្លឹង​ប្រាក់ហើយ​ជួល​ជាង​មាស​ឲ្យ​សិត​ធ្វើ​រូប​ព្រះរួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​រូប​នោះ។

7. ពួក​គេ​លើក​រូប​ព្រះ​នោះ​សែង​យក​ទៅ​តម្កល់នៅ​កន្លែង​របស់​វារូប​ព្រះ​នោះ​មិន​កំរើក​ទៅ​ណា​ឡើយ!ទោះ​បី​ពួក​គេ​ស្រែក​អង្វរ​យ៉ាង​ណាក៏​រូប​ព្រះ​នោះ​មិន​ឆ្លើយ ហើយ​ក៏​មិន​សង្គ្រោះពួក​គេ​ឲ្យ​រួច​ពី​ភាព​អាសន្ន​ដែរ!

អេសាយ 46