19. យើងមិនដែលនិយាយដោយលាក់លៀមក្នុងទីងងឹតនៃផែនដីឡើយ។យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុបឲ្យស្វែងរកយើង នៅកន្លែងដែលគ្មានអ្វីសោះនោះដែរ។យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវអ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
20. អ្នកសេសសល់ពីប្រជាជាតិនានាអើយចូរប្រមែប្រមូលគ្នាមកចូរនាំគ្នាខិតចូលមកជិត។អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើហើយបួងសួងព្រះដែលមិនអាចសង្គ្រោះសុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
21. ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើលចូរពិភាក្សាគ្នាទៅ។តាំងពីបុរាណកាលមកតើនរណាបានប្រាប់ទុកជាមុននូវហេតុការណ៍ទាំងអំបាលម៉ានដែលកើតមាននៅពេលនេះ?គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះដែលបានប្រាប់ជាមុនក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិតណាទៀតឡើយ។
22. អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយចូរនាំគ្នាបែរមករកយើងយើងនឹងសង្គ្រោះអ្នករាល់គ្នាដ្បិតយើងជាព្រះជាម្ចាស់ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។
23. អ្វីៗដែលយើងនិយាយចេញមកសុទ្ធតែជាពាក្យសច្ចៈមិនអាចប្រែក្រឡាស់បានឡើយ។យើងសុំប្រកាសយ៉ាងឱឡារិកក្នុងនាមយើងផ្ទាល់ថាមនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើងហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថានឹងគោរពបម្រើយើងដោយស្មោះ។
24. គេនឹងពោលថាមានតែព្រះអម្ចាស់មួយព្រះអង្គទេដែលមានព្រះហឫទ័យស្មោះស្ម័គ្រនិងមានព្រះចេស្ដា។រីឯអស់អ្នកដែលបានប្រឆាំងព្រះអង្គនឹងមករកព្រះអង្គទាំងអាម៉ាស់។
25. ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងបានសុចរិតហើយខ្ពស់មុខដោយសារព្រះអម្ចាស់។