អេសាយ 44:9-14 Khmer Standard Version (KHSV)

9. អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមាសុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការរីឯ​ស្នា‌ដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេតែ​ជា​សាក្សី​ដែល​មិន​ចេះ​មើលហើយ​ក៏​មិន​ដឹង​អ្វី​ដែរគឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។

10. អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមាដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន!

11. រីឯ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះនឹង​ត្រូវ​អាម៉ាស់ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នាឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។

12. ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុតដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំងបើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។

13. ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើនិង​គូរ​រូប​ពី​លើហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះតាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្សរួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។

14. គេ​កាប់​ដើម​ឈើ​ដ៏​ធំៗគេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។គេ​ដាំ​ដើម​ស្រល់ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។

អេសាយ 44