20. គេចាប់ចិត្តនឹងអ្វីដែលជាផេះចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យវង្វេងវង្វាន់លែងដឹងអ្វីសោះ។រូបព្រះរបស់គេពុំអាចរំដោះគេបានទេប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះជាព្រះក្លែងក្លាយឡើយ។
21. អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើងយើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើងអ៊ីស្រាអែលអើយយើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
22. យើងលុបបំបាត់ទោស និងកំហុសរបស់អ្នកដូចពពករសាត់បាត់ទៅចូរវិលត្រឡប់មករកយើងវិញដ្បិតយើងបានលោះអ្នកហើយ។
23. ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើងដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើងភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើងរីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់លោកយ៉ាកុបហើយព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
24. ព្រះអម្ចាស់ដែលបានលោះអ្នកគឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុងផ្ទៃម្ដាយមក ទ្រង់មានព្រះបន្ទូលដូចតទៅ:“យើងជាព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃហើយយើងក៏បានសន្ធឹងផែនដីដោយខ្លួនយើងផ្ទាល់។
25. យើងធ្វើឲ្យទំនាយរបស់គ្រូហោរទៅជាឥតបានការយើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
26. យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើងហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែលយើងចាត់ឲ្យមកនោះ បានសម្រេច។យើងថ្លែងអំពីក្រុងយេរូសាឡឹមថាចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញយើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថាចូរសង់ក្រុងទាំងនោះឡើងវិញយើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែកមានរូបរាងឡើងវិញ។
27. យើងបង្គាប់មហាសាគរឲ្យរីងស្ងួតហើយធ្វើឲ្យទន្លេរីង។
28. យើងនិយាយអំពីស្ដេចស៊ីរូសថាអ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។គាត់នឹងបំពេញអ្វីៗតាមចិត្តដែលយើងប្រាថ្នាចង់បានគាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹមនិងព្រះវិហារឡើងវិញ”។