5. កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នកយើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើតឲ្យវិលត្រឡប់មកវិញហើយប្រមូលពូជពង្សរបស់អ្នកពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។
6. យើងនឹងបញ្ជាដល់ស្រុកខាងជើងឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញយើងនឹងបញ្ជាដល់ស្រុកខាងត្បូងមិនឲ្យឃាត់គេទៀតឡើយ។យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូលកូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
7. គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូលជាអស់អ្នកដែលយើងបានសូន និងបង្កើតដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
8. ចូរនាំប្រជាជននោះចេញមកពួកគេមានភ្នែក តែមើលមិនឃើញមានត្រចៀក តែស្ដាប់មិនឮ។
9. ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នាឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នាក្នុងចំណោមព្រះរបស់ពួកគេតើមានព្រះណាបានប្រាប់ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ?តើព្រះណាបានប្រាប់ឲ្យយើងដឹងអំពីព្រឹត្តិការណ៍ដើមដំបូង?ឲ្យព្រះទាំងនោះរកសាក្សីនិងបង្ហាញភស្ដុតាងមកដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថាពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើងអ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។យើងបានជ្រើសរើសអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើងព្រមទាំងយល់ថា មានតែយើងនេះទេជាព្រះជាម្ចាស់។នៅមុនយើងគ្មានព្រះណាទេនៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
11. មានតែយើងទេជាព្រះអម្ចាស់ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ
12. មានតែយើងទេដែលប្រាប់អ្នករាល់គ្នាឲ្យដឹងនិងសង្គ្រោះអ្នករាល់គ្នារីឯព្រះដទៃទៀតមិនបានធ្វើបែបនេះក្នុងចំណោមអ្នករាល់គ្នាឡើយ។ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយយើងជាព្រះជាម្ចាស់- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថាមានតែយើងទេដែលពិតជាព្រះអម្ចាស់គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃរបស់យើងបានទេអ្វីៗដែលយើងធ្វើរួចហើយគ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
14. ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នាគឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ:ដោយយល់ដល់អ្នករាល់គ្នាយើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូនដើម្បីរំលំអំណាចរបស់ពួកគេ។ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយដោយជិះសំពៅជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
15. យើងជាព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នាយើងជាព្រះមហាក្សត្រដែលបានបង្កើតអ្នករាល់គ្នា។
16. ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយគឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ
17. ព្រះអង្គដែលបានប្រមូលកងទ័ពមានរទេះចំបាំង កងពលសេះព្រមទាំងទាហានដ៏អង់អាចព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យក្រោកពុំរួចគឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេងព្រះអង្គមានព្រះបន្ទូលថា:
18. កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាននៅគ្រាដើមដំបូងនោះធ្វើអ្វីកុំនឹកនាអំពីហេតុការណ៍ដែលកើតមាននៅបុរាណកាលដែរ។
19. បន្តិចទៀត យើងនឹងធ្វើឲ្យមានព្រឹត្តិការណ៍ថ្មីកើតឡើងព្រឹត្តិការណ៍នោះកំពុងពន្លកចេញមកតើអ្នករាល់គ្នាមិនឃើញទេឬ?យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថានព្រមទាំងធ្វើឲ្យមានទន្លេហូរនៅវាលហួតហែងទៀតផង។
20. សត្វព្រៃទាំងឡាយគឺមានឆ្កែព្រៃ និងត្មាតជាដើមនឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើងដ្បិតយើងធ្វើឲ្យមានទឹកក្នុងវាលរហោស្ថាននិងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែងដើម្បីផ្ដល់ទឹកឲ្យប្រជាជនដែលយើងបានជ្រើសរើស
21. គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើងដើម្បីសរសើរតម្កើងយើង។
22. ពូជពង្សយ៉ាកុបអើយអ្នកពុំបានហៅរកយើងទេអ៊ីស្រាអែលអើយអ្នកនឿយណាយនឹងបម្រើយើង។