15. យើងជាព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នាយើងជាព្រះមហាក្សត្រដែលបានបង្កើតអ្នករាល់គ្នា។
16. ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយគឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ
17. ព្រះអង្គដែលបានប្រមូលកងទ័ពមានរទេះចំបាំង កងពលសេះព្រមទាំងទាហានដ៏អង់អាចព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យក្រោកពុំរួចគឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេងព្រះអង្គមានព្រះបន្ទូលថា:
18. កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាននៅគ្រាដើមដំបូងនោះធ្វើអ្វីកុំនឹកនាអំពីហេតុការណ៍ដែលកើតមាននៅបុរាណកាលដែរ។
19. បន្តិចទៀត យើងនឹងធ្វើឲ្យមានព្រឹត្តិការណ៍ថ្មីកើតឡើងព្រឹត្តិការណ៍នោះកំពុងពន្លកចេញមកតើអ្នករាល់គ្នាមិនឃើញទេឬ?យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថានព្រមទាំងធ្វើឲ្យមានទន្លេហូរនៅវាលហួតហែងទៀតផង។
20. សត្វព្រៃទាំងឡាយគឺមានឆ្កែព្រៃ និងត្មាតជាដើមនឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើងដ្បិតយើងធ្វើឲ្យមានទឹកក្នុងវាលរហោស្ថាននិងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែងដើម្បីផ្ដល់ទឹកឲ្យប្រជាជនដែលយើងបានជ្រើសរើស
21. គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើងដើម្បីសរសើរតម្កើងយើង។
22. ពូជពង្សយ៉ាកុបអើយអ្នកពុំបានហៅរកយើងទេអ៊ីស្រាអែលអើយអ្នកនឿយណាយនឹងបម្រើយើង។
23. អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជាតែមិនមែនថ្វាយយើងទេអ្នកធ្វើយញ្ញបូជាតែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។យើងមិនបានបង្ខិតបង្ខំអ្នកឲ្យយកតង្វាយមកឲ្យយើងយើងក៏មិនបានឲ្យអ្នកនឿយហត់ដុតធូបដែរ។
24. អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូបតែមិនមែនសម្រាប់យើងទេហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជាតែមិនមែនដើម្បីចំអែតយើងឡើយ។ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នកអ្នកបែរជាបង្ខិតបង្ខំយើងឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញអ្នកបានធ្វើឲ្យយើងនឿយណាយដោយសារអំពើអាក្រក់របស់អ្នក។