អេសាយ 43:1-3 Khmer Standard Version (KHSV)

1. ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កូន​ចៅរបស់​លោក​យ៉ាកុប​អើយឥឡូវ​នេះ ព្រះ‌អម្ចាស់​ដែល​បាន​បង្កើតនិង​សូន​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖កុំ​ភ័យ​ខ្លាច​អ្វី​ឡើយដ្បិត​យើង​បាន​លោះ​អ្នកយើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។

2. ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នកប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេអណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ

3. ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវដើម្បី​លោះ​អ្នកយើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពីនិង​ស្រុក​សេបាជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។

អេសាយ 43