1. ជនជាតិអ៊ីស្រាអែលជាកូនចៅរបស់លោកយ៉ាកុបអើយឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើតនិងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖កុំភ័យខ្លាចអ្វីឡើយដ្បិតយើងបានលោះអ្នកយើងក៏បានហៅអ្នកចំឈ្មោះដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
2. ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នកប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេអណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
3. ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលជាព្រះសង្គ្រោះរបស់អ្នក។យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវដើម្បីលោះអ្នកយើងក៏បានប្រគល់ស្រុកអេត្យូពីនិងស្រុកសេបាជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
4. យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នកគឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេជាថ្នូរលោះអ្នកដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
5. កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នកយើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើតឲ្យវិលត្រឡប់មកវិញហើយប្រមូលពូជពង្សរបស់អ្នកពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។
6. យើងនឹងបញ្ជាដល់ស្រុកខាងជើងឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញយើងនឹងបញ្ជាដល់ស្រុកខាងត្បូងមិនឲ្យឃាត់គេទៀតឡើយ។យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូលកូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
7. គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូលជាអស់អ្នកដែលយើងបានសូន និងបង្កើតដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
8. ចូរនាំប្រជាជននោះចេញមកពួកគេមានភ្នែក តែមើលមិនឃើញមានត្រចៀក តែស្ដាប់មិនឮ។
9. ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នាឲ្យប្រជាជនទាំងឡាយមកប្រមូលផ្ដុំគ្នាក្នុងចំណោមព្រះរបស់ពួកគេតើមានព្រះណាបានប្រាប់ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ?តើព្រះណាបានប្រាប់ឲ្យយើងដឹងអំពីព្រឹត្តិការណ៍ដើមដំបូង?ឲ្យព្រះទាំងនោះរកសាក្សីនិងបង្ហាញភស្ដុតាងមកដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថាពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើងអ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។យើងបានជ្រើសរើសអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើងព្រមទាំងយល់ថា មានតែយើងនេះទេជាព្រះជាម្ចាស់។នៅមុនយើងគ្មានព្រះណាទេនៅក្រោយយើងក៏គ្មានព្រះណាទៀតដែរ។
11. មានតែយើងទេជាព្រះអម្ចាស់ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ
12. មានតែយើងទេដែលប្រាប់អ្នករាល់គ្នាឲ្យដឹងនិងសង្គ្រោះអ្នករាល់គ្នារីឯព្រះដទៃទៀតមិនបានធ្វើបែបនេះក្នុងចំណោមអ្នករាល់គ្នាឡើយ។ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយយើងជាព្រះជាម្ចាស់- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។