7. ប្រោសមនុស្សខ្វាក់ឲ្យភ្លឺនាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំងព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹត ឲ្យបានចេញរួចផង។
8. យើងមាននាមថា ព្រះអម្ចាស់យើងមិនប្រគល់សិរីរុងរឿងរបស់យើងទៅឲ្យព្រះណាផ្សេងទៀតឡើយ!យើងក៏មិនឲ្យព្រះក្លែងក្លាយណាទទួលការសរសើរតម្កើងជំនួសយើងដែរ!
9. មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាននៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយយើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនូវហេតុការណ៍ឯទៀតៗដែលនឹងកើតមានគឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹងមុនហេតុការណ៍ទាំងនោះកកើតជារូបរាង។
10. អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីអស់អ្នកដែលធ្វើដំណើរតាមសមុទ្រនិងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រកោះទាំងឡាយព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ចូរសរសើរតម្កើងព្រះអង្គ!
11. អស់អ្នកដែលរស់នៅតាមវាលរហោស្ថាននិងតាមភូមិនានាក្នុងវាលរហោស្ថានអើយចូរនាំគ្នាបន្លឺសំឡេងឡើង!អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារនិងអ្នកក្រុងសេឡាអើយចូរនាំគ្នាស្រែកហ៊ោរំពងឡើង!អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយចូរនាំគ្នាស្រែកអបអរសាទរ!
12. ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ហើយសរសើរតម្កើងព្រះអង្គនៅតាមកោះទាំងឡាយ!
13. ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គយ៉ាងខ្លាំងព្រះអង្គយាងចេញទៅដូចវីរជនដូចអ្នកចំបាំងដ៏ចំណានព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លាហើយយកជ័យជំនះលើខ្មាំងសត្រូវ។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនៅស្ងៀមតាំងពីយូរណាស់មកហើយយើងនៅសំងំ យើងខំទប់ចិត្តឥឡូវនេះ យើងស្រែកដង្ហក់ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន!
15. យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូចយើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិតយើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោកហើយឲ្យបឹងបួរីងហួតហែង។
16. យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវដែលគេពុំស្គាល់យើងនឹងដឹកដៃគេដើរតាមផ្លូវដែលគេពុំធ្លាប់ដើរយើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺនៅមុខពួកគេហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជាផ្លូវរាបស្មើ។យើងពិតជាធ្វើដូច្នោះមែនគឺយើងនឹងសម្រេចការទាំងនោះពុំខាន។
17. រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួនមុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
18. មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង!មនុស្សខ្វាក់អើយ ចូរបើកភ្នែកហើយមើលឃើញទៅ!