អេសាយ 42:7-14 Khmer Standard Version (KHSV)

7. ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺនាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំងព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុងភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។

8. យើង​មាន​នាម​ថា ព្រះ‌អម្ចាស់យើង​មិន​ប្រគល់​សិរី‌រុងរឿង​របស់​យើងទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ!យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណាទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!

9. មើល​ចុះ! ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាននៅ​គ្រា​ដំបូង បាន​សម្រេច​ជា​រូប​រាង​អស់​ហើយយើង​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹងនូវ​ហេតុ‌ការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មានគឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​មុនហេតុ‌ការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។

10. អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីអស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រនិង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​សមុទ្រកោះ​ទាំង‌ឡាយព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​អើយចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

11. អស់​អ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាននិង​តាម​ភូមិ​នានា​ក្នុង​វាល​រហោ‌ស្ថាន​អើយចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង!អស់​អ្នក​ដែល​រស់​នៅ​ភូមិ​របស់​កុល‌សម្ព័ន្ធ​កេដារនិង​អ្នក​ក្រុង​សេឡា​អើយចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​រំពង​ឡើង!អស់​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​អើយចូរ​នាំ​គ្នា​ស្រែក​អបអរ‌សាទរ!

12. ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​តាម​កោះ​ទាំង‌ឡាយ!

13. ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជា‌ជនរបស់​ព្រះ‌អង្គ​យ៉ាង​ខ្លាំងព្រះ‌អង្គ​យាង​ចេញ​ទៅ​ដូច​វីរ‌ជនដូច​អ្នក​ចំបាំង​ដ៏​ចំណានព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លាហើយ​យក​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយយើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្តឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន!

អេសាយ 42