22. ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិត្រូវធ្លាក់ទៅក្នុងអន្ទាក់ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ខ្មាំងសត្រូវបានប្លន់ពួកគេតែគ្មាននរណារំដោះពួកគេឡើយខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេតែគ្មាននរណាអើពើទាមទាររបស់ទាំងនោះឲ្យពួកគេវិញដែរ។
23. ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ?ទៅអនាគត តើមាននរណាយកចិត្តទុកដាក់ស្ដាប់?
24. តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុបទៅឲ្យខ្មាំងរឹបអូស?តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែលទៅឲ្យខ្មាំងប្លន់ដូច្នេះ?គឺព្រះអម្ចាស់ដែលធ្វើដូច្នេះព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គយើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។
25. ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធមកលើស្រុកអ៊ីស្រាអែលដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើងឆេះរាលដាលគ្រប់ទិសទី។ប៉ុន្តែ ទោះបីយ៉ាងនេះក្ដីក៏ពួកគេពុំបានភ្ញាក់ខ្លួនហើយទោះបីគេហិនហោចយ៉ាងនេះក្ដីក៏គេពុំអើពើដែរ។