11. អស់អ្នកដែលរស់នៅតាមវាលរហោស្ថាននិងតាមភូមិនានាក្នុងវាលរហោស្ថានអើយចូរនាំគ្នាបន្លឺសំឡេងឡើង!អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារនិងអ្នកក្រុងសេឡាអើយចូរនាំគ្នាស្រែកហ៊ោរំពងឡើង!អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយចូរនាំគ្នាស្រែកអបអរសាទរ!
12. ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ហើយសរសើរតម្កើងព្រះអង្គនៅតាមកោះទាំងឡាយ!
13. ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គយ៉ាងខ្លាំងព្រះអង្គយាងចេញទៅដូចវីរជនដូចអ្នកចំបាំងដ៏ចំណានព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លាហើយយកជ័យជំនះលើខ្មាំងសត្រូវ។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនៅស្ងៀមតាំងពីយូរណាស់មកហើយយើងនៅសំងំ យើងខំទប់ចិត្តឥឡូវនេះ យើងស្រែកដង្ហក់ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន!
15. យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូចយើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិតយើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោកហើយឲ្យបឹងបួរីងហួតហែង។
16. យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវដែលគេពុំស្គាល់យើងនឹងដឹកដៃគេដើរតាមផ្លូវដែលគេពុំធ្លាប់ដើរយើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺនៅមុខពួកគេហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជាផ្លូវរាបស្មើ។យើងពិតជាធ្វើដូច្នោះមែនគឺយើងនឹងសម្រេចការទាំងនោះពុំខាន។
17. រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួនមុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
18. មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង!មនុស្សខ្វាក់អើយ ចូរបើកភ្នែកហើយមើលឃើញទៅ!
19. តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើងតើនរណាថ្លង់ដូចអ្នកនាំពាក្យដែលយើងចាត់ឲ្យមក?តើនរណាខ្វាក់ដូចអ្នកដែលយើងស្រោចស្រង់ឡើងវិញគឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់?
20. អ្នកបានឃើញហេតុការណ៍ជាច្រើនតែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេអ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
21. ដោយព្រះអម្ចាស់សុចរិតព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យក្រឹត្យវិន័យរបស់ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
22. ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិត្រូវធ្លាក់ទៅក្នុងអន្ទាក់ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ខ្មាំងសត្រូវបានប្លន់ពួកគេតែគ្មាននរណារំដោះពួកគេឡើយខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេតែគ្មាននរណាអើពើទាមទាររបស់ទាំងនោះឲ្យពួកគេវិញដែរ។
23. ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ?ទៅអនាគត តើមាននរណាយកចិត្តទុកដាក់ស្ដាប់?
24. តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុបទៅឲ្យខ្មាំងរឹបអូស?តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែលទៅឲ្យខ្មាំងប្លន់ដូច្នេះ?គឺព្រះអម្ចាស់ដែលធ្វើដូច្នេះព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គយើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។