4. តើនរណាបានគ្រោងទុកនិងសម្រេចព្រឹត្តិការណ៍ទាំងនេះ?គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់តាំងពីដើមដំបូងរៀងមក។យើងជាព្រះអម្ចាស់ដែលនៅមុនគេហើយយើងក៏នៅជាមួយមនុស្សចុងក្រោយបង្អស់ដែរ។
5. ប្រជាជននៅតាមកោះនានាឃើញអ្នកនោះហើយនាំគ្នាភ័យខ្លាច។ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដីនឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។
6. ពួកគេជួយគ្នាទៅវិញទៅមកម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា“ចូរមានចិត្តក្លាហានឡើង!”។
7. ជាងចម្លាក់លើកទឹកចិត្តជាងស្មិតអ្នកដុតដែកលើកទឹកចិត្តអ្នកដំដែកដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់រូបចម្លាក់កុំឲ្យរង្គើ។
8. ចំពោះអ្នកវិញជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើងកូនចៅយ៉ាកុបដែលយើងបានជ្រើសរើសពូជពង្សរបស់អប្រាហាំដែលជាមិត្តសម្លាញ់របស់យើងអើយ!
9. យើងបានដឹកដៃអ្នកពីស្រុកដាច់ស្រយាលនៃផែនដីយើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមកយើងបាននិយាយទៅកាន់អ្នកថា:អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើសយើងនឹងមិនបោះបង់ចោលអ្នកឡើយ!
10. កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នកកុំព្រួយបារម្ភឲ្យសោះយើងជាព្រះរបស់អ្នកយើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹងយើងជួយអ្នក យើងគាំទ្រអ្នកយើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
11. ពួកចងកំហឹងនឹងអ្នកមុខជាត្រូវអាម៉ាស់ និងបាក់មុខពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់និងរលាយសូន្យទៅ។
12. អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នកតែរកពួកគេមិនឃើញទៀតទេពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នកប្រែជាសាបសូន្យ រលាយបាត់អស់
13. ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងកាន់ដៃស្ដាំរបស់អ្នកហើយយើងប្រាប់អ្នកថា:កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
14. កូនចៅយ៉ាកុប!ពូជពង្សអ៊ីស្រាអែលអើយ!អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែនតែកុំភ័យខ្លាចអ្វីយើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលយើងជួយអ្នក និងលោះអ្នកជាមិនខាន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15. យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មីដែលមានធ្មេញយ៉ាងមុតអ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
16. អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់អ្នកនឹងខ្ពស់មុខព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
17. ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹកតែរកពុំបានទេ គេស្រេកខះក។យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះពាក្យអង្វររបស់ពួកគេយើងជាព្រះនៃជនជាតិអ៊ីស្រាអែលនឹងមិនបោះបង់ចោលគេឡើយ។
18. យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ហើយមានទឹកហូរតាមជ្រលងភ្នំ។យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
19. យើងនឹងធ្វើឲ្យមានដើមគគីរ បេងនាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថានហើយដើមកកោះ ស្រល់ ស្រឡៅដុះជាមួយគ្នាតាមព្រៃរបោះ។
20. ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹងព្រមទាំងពិចារណា និងយល់ជាមួយគ្នាថាគឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែលដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
21. ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្សរបស់លោកយ៉ាកុប មានព្រះបន្ទូលថា៖«ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាងរបស់អ្នករាល់គ្នាមក!