1. មនុស្សម្នានៅតាមកោះទាំងឡាយអើយចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ!ប្រជារាស្ត្រទាំងឡាយអើយចូរមានកម្លាំងឡើងវិញចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ!យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។
2. តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌ឲ្យមកពីទិសខាងកើត?តើនរណាឲ្យលោកមានជ័យជំនះលើប្រជាជាតិទាំងឡាយព្រមទាំងបង្ក្រាបស្ដេចនានា?ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដីព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយដូចកម្ទេចចំបើងប៉ើងតាមខ្យល់។
3. លោកដេញតាមពួកគេលោកឆ្លងកាត់ទ័ពរបស់គេដោយឥតមានគ្រោះថ្នាក់អ្វីឡើយជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។
4. តើនរណាបានគ្រោងទុកនិងសម្រេចព្រឹត្តិការណ៍ទាំងនេះ?គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់តាំងពីដើមដំបូងរៀងមក។យើងជាព្រះអម្ចាស់ដែលនៅមុនគេហើយយើងក៏នៅជាមួយមនុស្សចុងក្រោយបង្អស់ដែរ។
5. ប្រជាជននៅតាមកោះនានាឃើញអ្នកនោះហើយនាំគ្នាភ័យខ្លាច។ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដីនឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។
6. ពួកគេជួយគ្នាទៅវិញទៅមកម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា“ចូរមានចិត្តក្លាហានឡើង!”។