27. ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ!ម្នាលប្រជាជនអ៊ីស្រាអែលអើយ!ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។
28. តើអ្នកមិនធ្លាប់ដឹងទេឬ?តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ចបានបង្កើតផែនដីទាំងមូល?ព្រះអង្គមិនចេះនឿយហត់មិនចេះអស់កម្លាំងរីឯព្រះតម្រិះរបស់ព្រះអង្គក៏គ្មាននរណាអាចស្ទង់បានដែរ។
29. ព្រះអង្គប្រទានកម្លាំងពលំដល់អ្នកនឿយហត់ និងខ្សោះល្វើយ។
30. ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំងហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ