2. ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹមហើយប្រកាសប្រាប់គេថាពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការយ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ!គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេព្រោះតែអំពើបាបដែលគេបានប្រព្រឹត្តហើយគេក៏បានរងទុក្ខទោសនោះមួយទ្វេជាពីរដែរ!»។
3. មានសំឡេងមួយស្រែកថា៖«នៅវាលរហោស្ថានចូរបើកផ្លូវថ្វាយព្រះអម្ចាស់ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង
4. ត្រូវបំពេញច្រកភ្នំទាំងឡាយហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាបកន្លែងណាមានដីខ្ពស់ទាបត្រូវធ្វើឲ្យទៅជាវាលរាបស្មើកន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។
5. ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿងឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នាដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។
6. មានសំឡេងមួយបង្គាប់ថា៖«ចូរស្រែកប្រកាសចុះ!»សំឡេងមួយទៀតសួរថា៖«តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។«មនុស្សលោកប្រៀបដូចជាស្មៅរីឯអំពើល្អទាំងប៉ុន្មានរបស់គេប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
7. នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។
8. ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើងនៅស្ថិតស្ថេរអស់កល្បជានិច្ច»។
9. ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយចូរឡើងទៅលើភ្នំខ្ពស់!ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ!ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា:មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
10. មើលហ្ន៎ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាពព្រះអង្គយាងមកប្រកបដោយព្រះបារមីដើម្បីគ្រងរាជ្យ។ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះមកជាមួយពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។
11. ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀមព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរាហើយព្រះអង្គថែទាំមេចៀមដែលកំពុងបំបៅកូនផងដែរ។
12. តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ?តើនរណាយករង្វាល់មកវាល់ធូលីហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
13. តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
14. តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សាដើម្បីថ្វាយយោបល់ព្រះអង្គ?តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត?តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញាហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ានៃបញ្ញាឈ្លាសវៃ?
15. ប្រជាជាតិទាំងឡាយប្រៀបដូចជាដំណក់ទឹកដែលធ្លាក់ទៅក្នុងពាងពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។កោះទាំងឡាយប្រៀបបាននឹងធូលីដីដែលផាត់ទៅតាមខ្យល់។
16. ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មមសម្រាប់ធ្វើជាអុសហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើនល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
17. នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះគឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍និងឥតបានការទៅទៀត។
18. តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ទៅនឹងព្រះណា?តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
19. អ្នករាល់គ្នាប្រដូចព្រះអង្គទៅនឹងព្រះក្លែងក្លាយឬ?ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះជាងមាសយកមាសមកស្រោបរូបនោះព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។