អេសាយ 40:12-20 Khmer Standard Version (KHSV)

12. តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ?តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលីហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ?

13. តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះ‌អង្គ?

14. តើ​ព្រះ‌អង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សាដើម្បី​ថ្វាយ​យោបល់​ព្រះ‌អង្គ?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​អំពី​មាគ៌ា​ដ៏​សុចរិត?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​ឲ្យ​ស្គាល់​ប្រាជ្ញាហើយ​ណែ‌នាំ​ព្រះ‌អង្គ​ឲ្យ​ស្គាល់​មាគ៌ានៃ​បញ្ញា​ឈ្លាស​វៃ?

15. ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជាដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាងពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដីដែល​ផាត់​ទៅ​តាម​ខ្យល់។

16. ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មមសម្រាប់​ធ្វើ​ជា​អុសហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើនល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អង្គ​ដែរ។

17. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះគឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍និង​ឥត​បាន​ការ​ទៅ​ទៀត។

18. តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ទៅ​នឹង​ព្រះ​ណា?តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះ‌អង្គ?

19. អ្នក​រាល់​គ្នា​ប្រដូច​ព្រះ‌អង្គទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ឬ?ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។

20. រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹមហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណានឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។

អេសាយ 40