អេសាយ 40:11-18 Khmer Standard Version (KHSV)

11. ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀមព្រះ‌អង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរាហើយ​ព្រះ‌អង្គ​ថែ​ទាំ​មេ​ចៀមដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

12. តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ?តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលីហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ?

13. តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះ‌អង្គ?

14. តើ​ព្រះ‌អង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សាដើម្បី​ថ្វាយ​យោបល់​ព្រះ‌អង្គ?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​អំពី​មាគ៌ា​ដ៏​សុចរិត?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​ឲ្យ​ស្គាល់​ប្រាជ្ញាហើយ​ណែ‌នាំ​ព្រះ‌អង្គ​ឲ្យ​ស្គាល់​មាគ៌ានៃ​បញ្ញា​ឈ្លាស​វៃ?

15. ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជាដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាងពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដីដែល​ផាត់​ទៅ​តាម​ខ្យល់។

16. ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មមសម្រាប់​ធ្វើ​ជា​អុសហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើនល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អង្គ​ដែរ។

17. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះគឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍និង​ឥត​បាន​ការ​ទៅ​ទៀត។

18. តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ទៅ​នឹង​ព្រះ​ណា?តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះ‌អង្គ?

អេសាយ 40