10. មើលហ្ន៎ ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាពព្រះអង្គយាងមកប្រកបដោយព្រះបារមីដើម្បីគ្រងរាជ្យ។ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះមកជាមួយពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។
11. ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀមព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរាហើយព្រះអង្គថែទាំមេចៀមដែលកំពុងបំបៅកូនផងដែរ។
12. តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ?តើនរណាយករង្វាល់មកវាល់ធូលីហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
13. តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
14. តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សាដើម្បីថ្វាយយោបល់ព្រះអង្គ?តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត?តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញាហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ានៃបញ្ញាឈ្លាសវៃ?
15. ប្រជាជាតិទាំងឡាយប្រៀបដូចជាដំណក់ទឹកដែលធ្លាក់ទៅក្នុងពាងពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។កោះទាំងឡាយប្រៀបបាននឹងធូលីដីដែលផាត់ទៅតាមខ្យល់។
16. ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មមសម្រាប់ធ្វើជាអុសហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើនល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
17. នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះគឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍និងឥតបានការទៅទៀត។
18. តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ទៅនឹងព្រះណា?តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
19. អ្នករាល់គ្នាប្រដូចព្រះអង្គទៅនឹងព្រះក្លែងក្លាយឬ?ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះជាងមាសយកមាសមកស្រោបរូបនោះព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
20. រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់គេជ្រើសរើសយកឈើខ្លឹមហើយរកជាងមួយរូបដ៏ចំណានឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
21. តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ?តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ?តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកទេឬ?តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ផែនដីនេះទេឬ?
22. ព្រះអង្គដែលគង់នៅពីលើលំហអាកាសទ្រង់ទតមើលមនុស្សនៅលើផែនដីឃើញមនុស្សដូចសត្វស្រមោចព្រះអង្គលាតសន្ធឹងផ្ទៃមេឃដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំងព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ដូចដំឡើងព្រះពន្លា។
23. ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយទៅជាឥតប្រយោជន៍ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាននៅលើផែនដីទៅជាឥតបានការ។
24. អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះទោះបីលូតលាស់ ឬមិនលូតលាស់ចាក់ឫស ឬមិនចាក់ឫសក្ដីពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើក៏ស្វិតក្រៀមអស់រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
25. ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅនឹងនរណា?តើនរណាអាចស្មើនឹងយើងបាន?