2. នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
3. ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បីឲ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។
4. ព្រះអម្ចាស់នឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជម្រះអ្នកក្រុងស៊ីយ៉ូន ឲ្យបានរួចផុតពីអំពើសៅហ្មង។ ព្រះអង្គក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។
5. បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។
6. សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្ដល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជម្រក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។