អេសាយ 38:1-7 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​លោក​អម៉ូស មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​ព្រះ‌រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​បាន​ទេ គឺ​ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។

2. ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ដូច​ត​ទៅ៖

3. «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ថា ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។

4. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ​ដូច​ត​ទៅ៖

5. «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេសេ‌គា​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។

6. យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដែរ”»។

7. លោក​អេសាយ​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌អម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​មុខ​ជា​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ

អេសាយ 38