1. វាលរហោស្ថាន និងដីហួតហែងចូររីករាយឡើង!រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយហើយមានផ្ការីកស្គុសស្គាយឡើង!
2. ចូរមានផ្កាដុះដេរដាសហើយត្រេកអរសប្បាយព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះរុងរឿងដូចព្រៃនៅភ្នំលីបង់មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែលនិងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ពេលនោះ ប្រជាជននឹងឃើញសិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ជាព្រះនៃយើង។
3. ចូរជួយអ្នកដែលទន់ដៃទន់ជើងឲ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ!
4. ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា:ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!ព្រះអង្គយាងមកសងសឹកព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នាគឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។