អេសាយ 34:10-17 Khmer Standard Version (KHSV)

10. គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់មាន​ផ្សែង​ហុយ​អស់‌កល្ប​ជា‌និច្ច។ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសានជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។

11. សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុកហើយ​ទីទុយ និង​ក្អែកក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោចឥត​រូប​រាង​អ្វី​ទៀត​ឡើយ។

12. នៅ​ក្នុង​ស្រុក​នឹង​លែង​មាន​អ្នក​ធំដើម្បី​ជ្រើស​រើស​ស្ដេច​ឲ្យ​ឡើងសោយ​រាជ្យ​ទៀត​ហើយរីឯ​អ្នក​ដឹក​នាំ​ស្រុក​ក៏​បាត់​សូន្យ​អស់​ដែរ។

13. គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុងបន្លា​ស្អិត និង​ដើម​ដំបង‌យក្ស​នឹង​ដុះ​នៅពាស‌ពេញ​បន្ទាយដែល​ក្លាយ​ទៅ​ជា​ជម្រក​របស់​ចចកនិង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។

14. សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថានមក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នាហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅនិង​សម្រាក​នៅ​ទី​នោះ​ដែរ។

15. រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះរួច​ភ្ញាស់​កូន​របស់​វា។ខ្លែង‌ស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗមក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

16. ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ព្រះ‌អម្ចាស់អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែងថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មកឥត​ខ្វះ​មួយ​ណា​ឡើយគឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នាដ្បិត​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គនឹង​ប្រមែ‌ប្រមូល​វា​មក។

17. ព្រះ‌អង្គ​ជ្រើស​រើស​កន្លែង​សម្រាប់​សត្វ​ទាំង​នោះហើយ​វាស់​ទឹក​ដី​ចែក​ឲ្យ​ពួក​វាពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះរហូត​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។

អេសាយ 34