អេសាយ 34:1-8 Khmer Standard Version (KHSV)

1. ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះជាតិ​សាសន៍​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក!ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដីពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញពី​ពិភព​លោកចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!

2. ព្រះ‌អម្ចាស់​ទាស់​ព្រះ‌ហឫទ័យ​នឹងប្រជា‌ជាតិ​ទាំង​អស់ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​កង‌ទ័ព​ទាំង​ប៉ុន្មានរបស់​ពួក​គេ។ព្រះ‌អង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គព្រះ‌អង្គ​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ខ្មាំងសម្លាប់​រង្គាល។

3. សាក‌សព​របស់​ពួក​គេ​នឹង​ត្រូវ​ទុក​ចោលឲ្យ​មាន​ក្លិន​អសោចហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាស‌ពេញ​ភ្នំ។

4. ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុកហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរដែល​ជ្រុះ​អស់​នោះ​ដែរ។

5. ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុមដើម្បី​បំផ្លាញ​ប្រជា‌ជនដែល​ព្រះ‌អង្គ​បាន​កាត់​ទោស​នេះថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ។

6. ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែឈាម និង​ខ្លាញ់គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោលដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀនរបស់​ចៀម​ឈ្មោលដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ាហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំងនៅ​ស្រុក​អេដុម។

7. នៅ​ពេល​នោះ ក្របី គោ​ស្ទាវ និង​គោ​បាវិនាស​ជា​មួយ​គ្នាដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាមហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់

8. ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់សង‌សឹក​ខ្មាំង​សត្រូវហើយ​នៅ​ឆ្នាំ​នោះ ព្រះ‌អង្គ​ជម្រះ​បញ្ជី​ពួក​គេជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។

អេសាយ 34