8. ផ្លូវនានាស្ងាត់ជ្រងំឥតមាននរណាដើរកាត់តាមនោះទៀតទេគូភាគីលែងគោរពសន្ធិសញ្ញាគេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះគឺគេមិនគោរពនរណាទាំងអស់។
9. ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខវាលសារ៉ូនប្រៀបបាននឹងវាលហួតហែងភ្នំបាសាន និងភ្នំកើមែល នឹងលែងមានព្រៃឈើទៀតហើយ។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឥឡូវនេះ យើងក្រោកឡើងយើងត្រូវងើបឡើងដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។
11. គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើងពេលណាសម្រេចជារូបរាងឡើងអ្នករាល់គ្នានឹងឃើញមានតែកម្ទេចសំរាមប៉ុណ្ណោះដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញអ្នករាល់គ្នា។
12. ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡនិងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។
13. អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ!អ្នករាល់គ្នាដែលនៅជិតៗនេះអើយចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង!
14. នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា:“ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន?តើនរណាអាចរស់នៅក្បែរគុកភ្លើងដែលឆេះអស់កល្បជានិច្ចនេះបាន?”។
15. មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិតនិងអ្នកនិយាយការពិតទើបអាចនៅក្បែរបានគឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកំរៃអ្នកមិនព្រមទទួលសំណូកអ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យគេបបួលទៅប្រហារជីវិតអ្នកដទៃអ្នកមិនចង់ឃើញអំពើអាក្រក់។
16. មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗគេនឹងមានថ្មដាដ៏រឹងមាំជាជម្រកគេនឹងមានអាហារ មានទឹក គ្រប់គ្រាន់ឥតខ្វះអ្វីឡើយ។
17. ពេលនោះ អ្នកនឹងឃើញព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងអ្នកនឹងឃើញស្រុកទេសរបស់អ្នកមានទឹកដីធំល្វឹងល្វើយ។