14. នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា:“ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន?តើនរណាអាចរស់នៅក្បែរគុកភ្លើងដែលឆេះអស់កល្បជានិច្ចនេះបាន?”។
15. មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិតនិងអ្នកនិយាយការពិតទើបអាចនៅក្បែរបានគឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកំរៃអ្នកមិនព្រមទទួលសំណូកអ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យគេបបួលទៅប្រហារជីវិតអ្នកដទៃអ្នកមិនចង់ឃើញអំពើអាក្រក់។
16. មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗគេនឹងមានថ្មដាដ៏រឹងមាំជាជម្រកគេនឹងមានអាហារ មានទឹក គ្រប់គ្រាន់ឥតខ្វះអ្វីឡើយ។
17. ពេលនោះ អ្នកនឹងឃើញព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងអ្នកនឹងឃើញស្រុកទេសរបស់អ្នកមានទឹកដីធំល្វឹងល្វើយ។
18. អ្នកនឹកដល់អតីតកាលដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា:“តើពួកត្រួតត្រា ពួកទារពន្ធនិងពួកអ្នកត្រួតពិនិត្យនៅតាមកំពែងទៅណាបាត់អស់ហើយ?”។
19. អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ហើយនិយាយភាសាចម្លែកស្ដាប់ពុំបានគួរឲ្យអស់សំណើចនោះទៀតហើយ។
20. ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែលយើងតែងជួបជុំគ្នាធ្វើពិធីបុណ្យនោះទៅអ្នកនឹងឃើញថាយេរូសាឡឹមជាក្រុងមួយដ៏សុខក្សេមក្សាន្តជាពន្លាដែលគ្មាននរណារុះរើទៀតហើយក៏គ្មាននរណាដកចម្រឹង និងស្រាយខ្សែចេញពីពន្លានេះបានទៀតដែរ។
21. នៅទីនោះ ព្រះអម្ចាស់សម្តែងភាពថ្កុំថ្កើងរបស់ព្រះអង្គឲ្យយើងឃើញគឺព្រះអង្គប្រទានទន្លេដ៏ធំទូលាយជាទន្លេដែលនាវាចំបាំងពុំអាចចូលបានហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
22. ព្រះអម្ចាស់គ្រប់គ្រងលើយើងព្រះអង្គប្រទានច្បាប់ទម្លាប់មកយើងព្រះអង្គជាព្រះមហាក្សត្ររបស់យើងមានតែព្រះអង្គទេដែលសង្គ្រោះយើង។
23. ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយវាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងទេហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ពេលនោះ គេនឹងយកជយភ័ណ្ឌដ៏ច្រើនមកចែកគ្នា សូម្បីតែមនុស្សខ្វិនក៏មកយកជយភ័ណ្ឌនេះដែរ។
24. នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា«ខ្ញុំមានជំងឺ» ទៀតឡើយព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យប្រជាជននៅក្នុងទីក្រុងរួចពីបាប។