អេសាយ 33:14-18 Khmer Standard Version (KHSV)

14. នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា:“ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន?តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើងដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។

15. មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិតនិង​អ្នក​និយាយ​ការ​ពិតទើប​អាច​នៅ​ក្បែរ​បានគឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កំរៃអ្នក​មិន​ព្រម​ទទួល​សំណូកអ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យគេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃអ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។

16. មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗគេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជម្រកគេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ឥត​ខ្វះ​អ្វី​ឡើយ។

17. ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះ‌មហា‌ក្សត្រប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើងអ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នកមាន​ទឹក​ដី​ធំ​ល្វឹង‌ល្វើយ។

18. អ្នក​នឹក​ដល់​អតីតកាលដែល​ធ្វើ​ឲ្យ​អ្នក​ញ័រ​រន្ធត់ ហើយ​សួរ​ថា:“តើ​ពួក​ត្រួត‌ត្រា ពួក​ទារ​ពន្ធនិង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែងទៅ​ណា​បាត់​អស់​ហើយ?”។

អេសាយ 33