អេសាយ 33:1-7 Khmer Standard Version (KHSV)

1. អ្នក​បាន​បំផ្លាញ​អ្នក​ដទៃតែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញអ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អ្នក​បាន​ក្បត់​អ្នក​ដទៃតែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយនោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយនោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។

2. ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផងយើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ​ហើយរៀង​រាល់​ព្រឹកសូម​ព្រះ‌អង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។នៅ​ពេល​មាន​អាសន្នសូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

3. ពេល​ជាតិ​សាសន៍​ទាំង‌ឡាយ​ឮ​ស្នូរ​សន្ធឹករបស់​ព្រះ‌អង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅពេល​ព្រះ‌អង្គ​ក្រោក​ឡើងប្រជា‌ជាតិ​ទាំង‌ឡាយ​បែក‌ខ្ញែក​គ្នា​អស់។

4. ពេល​នោះ មនុស្ស‌ម្នា​ច្រើន​ដូច​កណ្ដូបនាំ​គ្នា​ប្រមូល​យក​ជយ‌ភ័ណ្ឌគេ​លើក​គ្នា​ដូច​ស្រមោចទៅ​ដណ្ដើម​យក​ជយ‌ភ័ណ្ឌ​នោះ។

5. មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!ព្រះ‌អង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូនមាន​ពោរ‌ពេញ​ដោយសេចក្ដី​សុចរិត និង​យុត្តិធម៌។

6. ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត។ប្រាជ្ញា​វាង‌វៃ និង​ការ​ស្គាល់​ព្រះ‌អម្ចាស់នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​ឲ្យ​អ្នកហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃ‌ថ្នូរ​របស់​អ្នក!

7. នៅ​គ្រា​នោះ អ្នក​ក្រុង​អើរាលស្រែក​តាម​ផ្លូវ រក​គេ​ជួយរីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាពបែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។

អេសាយ 33