1. អ្នកបានបំផ្លាញអ្នកដទៃតែគ្មាននរណាបំផ្លាញអ្នកវិញអ្នកមុខជាត្រូវវេទនាពុំខាន!អ្នកបានក្បត់អ្នកដទៃតែគ្មាននរណាក្បត់អ្នកវិញទេ។ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយនោះនឹងមានគេបំផ្លាញអ្នកវិញពេលណាអ្នកក្បត់អ្នកដទៃចប់ហើយនោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
2. ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផងយើងខ្ញុំសង្ឃឹមលើព្រះអង្គហើយរៀងរាល់ព្រឹកសូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។នៅពេលមានអាសន្នសូមសង្គ្រោះយើងខ្ញុំផង!
3. ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹករបស់ព្រះអង្គ គេនាំគ្នារត់ចេញទៅពេលព្រះអង្គក្រោកឡើងប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
4. ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូបនាំគ្នាប្រមូលយកជយភ័ណ្ឌគេលើកគ្នាដូចស្រមោចទៅដណ្ដើមយកជយភ័ណ្ឌនោះ។
5. មនុស្សម្នាលើកតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូនមានពោរពេញដោយសេចក្ដីសុចរិត និងយុត្តិធម៌។
6. ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នកហើយការគោរពកោតខ្លាចព្រះអម្ចាស់ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
7. នៅគ្រានោះ អ្នកក្រុងអើរាលស្រែកតាមផ្លូវ រកគេជួយរីឯអ្នកដែលទៅចចាររកសន្តិភាពបែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។
8. ផ្លូវនានាស្ងាត់ជ្រងំឥតមាននរណាដើរកាត់តាមនោះទៀតទេគូភាគីលែងគោរពសន្ធិសញ្ញាគេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះគឺគេមិនគោរពនរណាទាំងអស់។
9. ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខវាលសារ៉ូនប្រៀបបាននឹងវាលហួតហែងភ្នំបាសាន និងភ្នំកើមែល នឹងលែងមានព្រៃឈើទៀតហើយ។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឥឡូវនេះ យើងក្រោកឡើងយើងត្រូវងើបឡើងដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។
11. គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើងពេលណាសម្រេចជារូបរាងឡើងអ្នករាល់គ្នានឹងឃើញមានតែកម្ទេចសំរាមប៉ុណ្ណោះដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញអ្នករាល់គ្នា។
12. ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡនិងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។
13. អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ!អ្នករាល់គ្នាដែលនៅជិតៗនេះអើយចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង!