4. អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃបែរជាចាប់ផ្ដើមយល់ហើយអស់អ្នកដែលនិយាយត្រដិតបែរជានិយាយលឿន និងច្បាស់ទៀតផង។
5. គេលែងគោរពមនុស្សល្ងីល្ងើទុកជាមនុស្សថ្លៃថ្នូរទៀតហើយហើយក៏លែងគោរពមនុស្សវៀចវេរថាជាមនុស្សមានចិត្តទូលាយទៀតដែរ
6. ដ្បិតមនុស្សល្ងីល្ងើស្រដីចេញមកតែពាក្យល្ងីល្ងើចិត្តរបស់គេគិតតែពីការអាក្រក់ពួកគេប្រព្រឹត្តអំពើព្រៃផ្សៃហើយប្រមាថមើលងាយព្រះអម្ចាស់ពួកគេមិនឲ្យអាហារដល់អ្នកអត់ឃ្លានទេហើយថែមទាំងយកទឹកចេញពីអ្នកដែលស្រេកទៀតផង។
7. មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួនគេរៀបចំគម្រោងការទុច្ចរិតដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រនៅពេលជនទុគ៌តនេះទាមទាររកយុត្តិធម៌។
8. រីឯមនុស្សថ្លៃថ្នូរវិញគេរៀបចំគម្រោងការដ៏ថ្លៃថ្នូរហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
9. ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុកឥតកង្វល់អើយចូរក្រោកឡើង ស្ដាប់ពាក្យយើងចូរផ្ទៀងត្រចៀកស្ដាប់យើង!