អេសាយ 32:12-18 Khmer Standard Version (KHSV)

12. ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខហើយ​យំ​ស្រណោះ​ស្រែ​ចម្ការនិង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!

13. នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើងមាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លាហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះសូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មានដែល​ធ្លាប់​មាន​សុភមង្គលក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។

14. វិមាន​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​គេ​បោះ​បង់​ចោលក្រុង​ដែល​ធ្លាប់​អ៊ូអរ​នឹង​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រងំកំពែង​ខ្ពស់ៗ និង​ប៉ម​របស់​ទីក្រុងនឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​លា​ព្រៃហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។

15. ប៉ុន្តែ ថ្ងៃ​មួយ ព្រះ‌អម្ចាស់​នឹង​ចាក់​បង្ហូរព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​លើ​យើងពេល​នោះ វាល​រហោ‌ស្ថាននឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាសដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។

16. ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាននឹង​រស់​នៅ​ដោយ​យុត្តិធម៌ហើយ​អ្នក​នៅ​តាម​ចម្ការក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។

17. សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាពអំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខនិង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។

18. ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅក្នុង​កន្លែង​ស្ងប់​ស្ងាត់គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។

អេសាយ 32